​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ យុវជន​ សមាគមន៍និស្សិត​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋខេត្តស្វាយរៀង​ ប្រមាណ១២០០០នាក់​ ចូលរួមកម្មវិធីក្បួនដង្ហែថ្មើរជើងក្រោមប្រធានបទ“កម្ពុជាស្រឡាញ់សន្តិភាព’’

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​និងលោកជំទាវ​ បានអញ្ជេីញដឹកនាំក្បួនដង្ហែថ្មើរជើង ក្រោមប្រធានបទ“កម្ពុជាស្រឡាញ់សន្តិភាព’’ ដែលមានវត្តមាននិមន្ត​ និងអញ្ជេីញចូលរួមពីសំណាក់ព្រះសង្ឃ​ ឯកឧត្តម​ លោកជំទាវ​ ថ្នាក់ដឹកនាំ​ មន្ត្រីរាជ​ការ​ សមាគមន៍និស្សិតសាកលវិទ្យាល័យស្វាយរៀង​ យុវជ​ន​ ស​ស​ យ​ ក​ ខេត្ត​ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ១២,០០០នាក់​ ស្ថិតនៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀង ហើយចេញដំណើរថ្មើរជើងទៅតាមតម្រាយផ្លូវមួយចំនួនក្នុងក្រុងស្វាយរៀង។

កម្មវិធីនេះបានបង្ហាញទៅកាន់ពិភពលោកទាំងមូលឱ្យឃេីញពី៖

-គោលបំណង​ និងឆន្ទៈទៅកាន់ពិភពលោកទាំងមូលពីការស្រឡាញ់សន្តិភាពរបស់ប្រជាជនកម្ពុជា​ និងបង្ហាញនូវស្មារតីរួមទាំងអស់គ្នារបស់ប្រជាជាតិកម្ពុជា​ការពារសន្តិភាព។

-គោរពអរគុណដឹងគុណជានិច្ចដល់វីរកងទ័ពបានពលី  និងជឿជាក់លើវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ។

-គោរពថ្លែងអំណរគុណនិងអបអរសាទរជូនចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ការចរចារឱ្យមានសន្តិភាព និងបទឈប់បាញ់ទទួលជោគជ័យ។

ជាមួយនេះក្នុងនាមយើងទាំងអស់គ្នា សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទាឱ្យ ភាគីថៃដោះលែងនាយទាហានទាំង១៨រូប នៃកងយោធពលខេមរៈភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមាន មកកាន់ប្រទេសកម្ពុជា ជាបន្ទាន់ដោយឥត លក្ខខណ្ឌ។

ក្នុងនាមប្រជាពលរដ្ឋខេត្តស្វាយរៀង​ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា​ សូមគោរពអរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅ ប្រទេស ដែលបានខិតខំប្រឹងប្រែងទាំងអស់គ្នាដើម្បីកម្ពុជា ដើម្បីសន្តិភាពមួយនេះ​ ជយោ ព្រះរាជា ណាចក្រកម្ពុជា, កម្ពុជាស្រលាញ់សន្តិភាព៕គឹមសេង

Written by 

Related posts

Leave a Comment