នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការបណ្តេញចេញ​ជនជាតិថៃចំនួន ២៧នាក់ពាក់ព័ន្ធបទល្មើសសាធាតុញៀន និងលួចឆ្លងដែនខុសច្បាប់

បន្ទាយមានជ័យ​៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១១:១០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់  ឋានៈ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ២៧នាក់ ស្រី ១២នាក់ ពាក់ព័ន្ធបទល្មើសសម្រួលប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន និងលួចឆ្លងដែនខុសច្បាប់(គ្មានលិខិតឆ្លងដែន)៕

Written by 

Related posts

Leave a Comment