​ឧត្តមសេនីយ៍ ហ៊ុល សំអុន ថ្លែងអំណរគុណចំពោះ សប្បុរសជន និងអាជីវករនៅខេត្តព្រះសីហនុ ដែលបាននាំយកអំណោយសប្បុរសធម៌ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩

ឧត្តមសេនីយ៍ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជន និងអាជីវករនៅខេត្តព្រះសីហនុ ជាពិសេសលោក រិត សំអាង និង ម៉េត ចន្ទដានី, លោក បេ គីមហេង និងភរិយា, លោក Zhang Jirong, លោក អឿ វិបុល និងភរិយា, លោក ឡោ គីមហូវ និងភរិយា, ក្រុមហ៊ុន អ៉ីនធើណេត Fast  One Cambodia.Co ltd, ក្រុមការងារហាងសាកថ្មរ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលបាននាំយកអំណោយសប្បុរសធម៌ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩រួមមាន៖

-អង្ករ២២៥០គីឡូក្រាម

-មី១០៩កេស

-ត្រីខ ៥១កេស

-ទឹកសុទ្ធ៧១កេស និង២០០យួរ

-ខ្ទឹមសរ ៥គីឡូក្រាម

-នំ ១ថង់

-សាប៉ូ ១ថង់

-កាហ្វេ ១ថង់

-កូការ ១កេស

និងថវិកា ៧២២០០០០៛

ការចូលរួមឧបត្ថម្ភរបស់សប្បុរសជន ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ដល់កងទ័ពនាពេលនេះ គឺជាការលើកទឹកចិត្ត និងឆ្លុះបញ្ចាំងឲ្យឃើញពីការចូលរួមចំណែកសម្រាលការលំបាករបស់កងកម្លាំងដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដីស្របតាមអនុសាសន៍របស់សម្តេចតេជោ និងសម្តេចធិបតី( សមរភូមិមុខ និងសមរភូមិក្រោយ រួមគ្នាដើម្បីការពារជាតិមាតុពីសំណាក់សត្រូវឈ្លានពាន) ជំនួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហាន ឧត្តមសេនីយ៍ទោ ហ៊ុល សំអុនសូមជូនពរដល់សប្បុរសជនទាំងអស់ ជួបប្រទះតែសេចក្តីសុខ សុភមង្គល ជ័យជំនះគ្រប់ភារកិច្ច រកស៊ីទទួលទានមានបាន និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Written by 

Related posts

Leave a Comment