មនុស្សចំនួន ៨ នាក់បាត់បង់ជីវិត និង ១៥ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីរថយន្តដឹកទំនិញមួយគ្រឿងដឹកមនុស្ស ២២ នាក់ បានបើកធ្លាក់ចូលទៅក្នុងជ្រោះមួយ នៅខេត្ត Sultan Kudarat ភាគខាងត្បូងប្រទេសហ្វីលីពីន។

ប៉ូលិសក្នុងតំបន់ បានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើង កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈដែលរថយន្តដឹកទំនិញ កំពុងធ្វើដំណើរតាមផ្លូវកោងចុះចំណោតតាមបណ្តោយផ្លូវហាយវេក្នុងស្រុក Lebak ។
យោងតាមមន្ត្រី បានលើកឡើងថា មកពីរថយន្តចាប់ហ្វ្រាំងមិនស៊ី ទើបបណ្តាលឲ្យទៅបុករនាំងបេតុង ហើយក៏បន្តធ្លាក់ចូលទៅក្នុងជ្រោះតែម្ដង។
ភ្នាក់ងារសង្គ្រោះបន្ទាន់ បានបញ្ជាក់ថា អ្នករបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ខណៈដែល ៨ នាក់ បាត់បង់ជីវិត៕

ដោយ៖ ពេជ្រ