ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Son Heung-min បានធ្វើដំណើរទៅសហរដ្ឋអាម៉េរិកដើម្បីទៅចូលរួមជាមួយក្រុម Los Angeles ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាក្របខណ្ឌលីគកំពូលអាម៉េរិក MLS ក្រោយរួមរស់ជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur រយៈពេល១០ឆ្នាំ។
បើតាមការផ្សាយរបស់កាសែត BBC បានឲ្យដឹងថាខ្សែប្រយុទ្ធឆ្នើម Son បានយល់ព្រមផ្លាស់ទៅ Los Angeles ជាមួយកិច្ចសន្យារយៈពេល២ឆ្នាំ និងជម្រើសបន្ថែម២ឆ្នាំទៀត ក្នុងតម្លៃផ្ទេរ ២៧លានដុល្លារ ដោយបំបែកកំណត់ត្រាថ្លៃផ្ទេរខ្ពស់បំផុតនៅ MLS របស់ Emmanuel Latte Lath ដែលផ្លាស់ពី Middlesbrough ទៅ Atlanta United កាលពីខែកុម្ភៈតម្លៃ ២២លានដុល្លារ៕
