ស្ថានទូតជប៉ុនបដិសេធព័ត៌មានថា ជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ ជាព័ត៌មានមិនពិត


ស្ថានទូតជប៉ុនបានឃើញពាក្យចចាមអារ៉ាម ឬ ព័ត៌មានដែលថារដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ។ ព័ត៌មាននេះគឺ មិនពិតទេ។

រដ្ឋាភិបាលជប៉ុន ពុំដែលមានគម្រោងផ្តល់គ្រឿងយន្តបែបនេះដល់ប្រទេសថៃ ហើយក៏មិនធ្លាប់បានទទួលសំណើបែបនេះពីប្រទេសថៃដែរ។ ជំនួយរបស់ប្រទេសជប៉ុនត្រូវបានកំណត់យ៉ាងតឹងរ៉ឹងចំពោះផ្នែកដែលមិនពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជម្លោះអន្តរជាតិ។

យើងខ្ញុំសូមថ្លែងអំណរគុណទុកជាមុននូវការមិនផ្សព្វផ្សាយ និងចែកចាយ ព័ត៌មានក្លែងក្លាយ។

រដ្ឋាភិបាលជប៉ុនចាត់ទុកថាការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ និងការស្តារឡើងវិញនូវសន្តិភាពឱ្យបានឆាប់មានសារៈសំខាន់ខ្លាំងណាស់។

យើងសង្ឃឹមយ៉ាងមុតមាំថា ប្រជាជនកម្ពុជានឹងអាចវិលទៅរកជីវភាពប្រចាំថ្ងៃដោយសុខសាន្តឱ្យបានឆាប់។

The Embassy of Japan has learned that there are rumors or information that Government of Japan will provide combat drones to Thailand. This information is FALSE.

The Government of Japan has never planned to provide such equipment to Thailand nor has received such a request from Thailand.

Japan’s assistance is strictly limited to areas not directly related to international conflict. We would appreciate it if you would not to spread the fake news.

The Government of Japan places the utmost importance on the implementation of the ceasefire agreement reached between Cambodia and Thailand and on the early restoration of peace. We sincerely hope that the people of Cambodia can go back to peaceful daily life as soon as possible.

Written by 

Related posts

Leave a Comment