រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Andrey Belousov បាននិយាយថា ប្រទេសរុស្ស៊ី បង្ហាញឆន្ទៈក្នុងការដើរតួជាអ្នកសម្រុះសម្រួលកាត់បន្ថយជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។

យោងតាម លោក Belousov បានលើកឡើង នៅក្នុងកិច្ចប្រជុំរបស់មន្ត្រីការពារជាតិ SCO ក្នុងទីក្រុង Qingdao ប្រទេសចិន ថា រុស្ស៊ី សូមចូលរួមរំលែកទុក្ខដល់អ៊ីរ៉ង់ ចំពោះការបាត់បង់ជីវិតមនុស្សជាច្រើន។
ទន្ទឹមនោះ លោក Belousov បានបន្ថែមថា យើងថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ហើយក៏ប្រកាសពីការត្រៀមខ្លួនរបស់យើង ដើម្បីជួយកាត់បន្ថយភាពតានតឹងនៃជម្លោះ ផងដែរ។
លោក ក៏បានវាយតម្លៃថា ព្រឹត្តិការណ៍នៅក្នុងប្រទេសស៊ីរី គ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីប និងស្ថានភាពនៅក្នុងប្រទេសលីបង់គឺដូចគ្នាទាំងអស់ ៕

ដោយ៖ ពេជ្រ