ធ្លាក់យន្តហោះពេទ្យនៅរដ្ឋអារីហ្សូណា ស្លាប់ទាំងអស់

យន្តហោះសង្គ្រោះបន្ទាន់ពេទ្យខ្នាតតូចមួយគ្រឿង បានធ្លាក់កាលពីថ្ងៃអង្គារ នៅតំបន់ Navajo Nation ក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក ដោយសម្លាប់មនុស្សចំនួន ៤ នាក់។

យោងតាមនាយកដ្ឋានប៉ូលីសតំបន់ Navajo បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះពេទ្យខ្នាតតូចផ្ទុកមនុស្ស ៤ នាក់នេះ​ ធ្លាក់​នៅ​ម៉ោង​ ១២​ និង ​៤០​នាទី​ថ្ងៃត្រង់។

របាយការណ៍ បានបន្ថែមថា យន្តហោះនេះ ធ្វើដំណើរទៅទទួលអ្នកជំងឺពីមន្ទីរពេទ្យក្បែរកន្លែងកើតហេតុនោះ។

មូលហេតុនៃការធ្លាក់នេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ៕

ដោយ៖ ពេជ្រ              

Written by 

Related posts

Leave a Comment