បន្ទាយមានជ័យ៖ ដោយមានការណែនាំ ពី លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម លោកជំទាវ អស់លោកលោកស្រី មន្ទីរអង្គភាព ជុំវិញខេត្តរួមនឹងព្រះមន្ត្រីសង្ឃ បាននិមន្តអញ្ជើញសាកសួរសុខទុក្ខដល់វីរៈកងទ័ពជួរមុខ ដែលបានរងរបួសចំនួនពីរនាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត កម្ពុជា ជប៉ុនស្រុកមង្គលបូរី ។
ក្នុងនោះផងដែរក៏មាន ការចូលរួមឧបត្ថម្ភដល់បងប្អូនកងទ័ពទាំងពីរនាក់រួមមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីជួយជ្រោមជ្រែងជីវភាពគ្រួសារ ហើយក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាមន្ទីរអង្គភាព ពាក់ព័ន្ធ ក៏សូមធ្វើការកោតសរសើរ និងដឹងគុណចំពោះ ភាពដ៏អង់អាចក្លាហាន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ទឹកចិត្តដ៏មោះមុតក្នុងការការពារបូរណភាពទឹកដីកម្ពុជាពីការឈ្លានពានសៀមដែលចិញ្ចឹមចិត្ត ចង់បានទឹកដីខ្មែរ៕






