​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ព នាយចំណង់ ចាប ថី ដែលបានពលីជីវិត ការពារបូរណភាពទឹកដី

នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមការងារ បន្តអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ព និងនាំយកនូវគ្រឿង ឧបភោគបរិភោគ សម្ភារបរិក្ខារ របស់របរប្រើប្រាស់ និងថវិកាមួយចំនួនជូនក្រុមគ្រួសារសព វីរកងទ័ពនាយចំណង់ ចាប ថី អាយុ៥៥ឆ្នាំ កងពលតូច លេខ៣ ចំណុះកងពលធំអន្តរាគមន៍លេខ៣។

Written by 

Related posts

Leave a Comment