បេសកជនពិសេសអាមេរិក នឹងឡើងទៅរុស្ស៊ីសប្ដាហ៍នេះ មុនត្រាំ សម្រេចសង្កត់ទណ្ឌកម្មលើ ពូទីន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff នឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី នៅថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍ សប្ថាហ៍នេះហើយ។

លោក Trump បានប្រាប់អ្នកយកព័ត៌មានថា នៅថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍ លោក Witkoff អាចនឹងទៅប្រទេសរុស្ស៊ី។ លោក នឹងចាកចេញពីមជ្ឈឹមបូព៌ាទៅកាន់ទីនោះស្វែងរកសន្តិភាពនៃសង្គ្រាមអ៊ុយក្រែន។

លោក ត្រាំ ក៏បានបញ្ជាក់ផងដែរថា លោក អាចនឹងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី នៅថ្ងៃទី ៩ ខែសីហា បើមិនសម្រេចកិច្ចព្រមព្រៀងស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែន។

លោក​ បាន​កត់​សម្គាល់​ថា​ បើរុស្ស៊ី ចង់គេច​ពី​ការ​ដាក់​ទណ្ឌកម្ម ជម្រើសតែមួយនោះគឺសម្រេចបានកិច្ចព្រមព្រៀងឈប់សម្លាប់មនុស្ស។

គួរបញ្ជាក់ថា លោក ត្រាំ ព្រមានរឹតបន្តឹងទណ្ឌកម្មលើរុស្ស៊ី ដើម្បីសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុងនៅអ៊ុយក្រែន ទោះស្ថានភាពមើលទៅហាក់មិនរីកចម្រើនក៏ដោយ៕

ដោយ៖ ពេជ្រ 

Written by 

Related posts

Leave a Comment