នាយករដ្ឋមន្ត្រី លោក Viktor Orban បាននិយាយថា ហុងគ្រី នៅតែសង្ឃឹមថា រុស្ស៊ី និងអ៊ុយក្រែន អាចនឹងយល់ព្រមលើបទឈប់បាញ់ និងការផ្លាស់ប្តូរអ្នកទោសទ្រង់ទ្រាយធំ នៅថ្ងៃបុណ្យ Orthodox Christmas ។
លោក កត់សម្គាល់ថា បើភាគីណាមួយប្រឆាំងនោះទំនងជាមិនអាចសម្រេចបានកិច្ចព្រមព្រៀងបែបនេះ នៅថ្ងៃបុណ្យណូអែលដែលប្រារព្ធនៅថ្ងៃទី ២៥ ខែធ្នូនោះទេ។
លោក បន្ថែមថា ដូច្នេះហើយខ្ញុំនឹងព្យាយាមធ្វើឱ្យវាកើតឡើងនៅចំថ្ងៃគ្រិស្តអូស្សូដក់ (បុណ្យណូអែល) និងដាក់សំណើនេះទៅកាន់ទីក្រុងម៉ូស្គូ និងគៀវ។
លោក Orban ជឿជាក់ថា ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានសម្រេច រុស្ស៊ី និងអ៊ុយក្រែន អាចផ្លាស់ប្តូរអ្នកទោសពី ៧០០ ទៅ ៨០០ នាក់ ឬអាចឈានដល់ ១ ពាន់នាក់។
នាយករដ្ឋមន្រ្តីរូបនេះ បានបញ្ជាក់ជាថ្មីថា លោក នឹងបន្តការខិតខំប្រឹងប្រែងរបស់លោក ដើម្បីធ្វើឱ្យការរៀបចំនេះក្លាយជាការពិត៕
ដោយ៖ ពេជ្រ