អង់គ្លេស ប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន បន្ទាប់ពីបារាំង

លោកនាយករដ្ឋមន្ត្រី Sir Keir Starmer បាននិយាយថា ចក្រភពអង់គ្លេស នឹងទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋ នៅក្នុងខែកញ្ញា លុះត្រាតែអ៊ីស្រាអែល សម្រេចចាត់វិធានការចាំបាច់ដើម្បីបញ្ចប់ស្ថានការណ៍ដ៏សាហាវនៅតំបន់ហ្គាហ្សា។

នាយករដ្ឋមន្ត្រីរូបនេះ បានលើកឡើងថា អ៊ីស្រាអែល ត្រូវតែបំពេញលក្ខខណ្ឌ រួមមានការយល់ព្រមលើបទឈប់បាញ់ ការប្តេជ្ញាចិត្តចំពោះសន្តិភាពប្រកបដោយនិរន្តរភាពយូរអង្វែង ដែលផ្តល់នូវដំណោះស្រាយរដ្ឋពីរ និងអនុញ្ញាតឱ្យអង្គការសហប្រជាជាតិចាប់ផ្តើមការផ្គត់ផ្គង់ជំនួយឡើងវិញ បើមិនដូច្នេះទេចក្រភពអង់គ្លេស នឹងចាត់វិធានការនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅខែកញ្ញា ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

ដោយឡែក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានចាប់ទុកទង្វើនេះថា ជាការផ្តល់ឱកាសដល់ភេរវករប្រព្រឹត្តភេរវកម្មដ៏សាហាវ។

គួរបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេស ធ្លាប់និយាយថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនពេលនេះគឺសំខាន់ដែលជាផ្នែកនៃដំណើរការឆ្ពោះទៅរកសន្តិភាព៕

ដោយ៖ ពេជ្រ                  

Written by 

Related posts

Leave a Comment