Trafford ​ចូលរួមជាមួយ Man City ​ក្នុងតម្លៃបំបែកកំណត់ត្រារបស់អ្នកចាំទីអង់គ្លេស

អ្នកចាំទីសញ្ជាតិអង់គ្លេសវ័យ២២ឆ្នាំ James Trafford បានចូលរួមជាមួយ Manchester City ពី Burnley ម្តងទៀតក្នុងកិច្ចព្រមព្រៀងមួយ​ដែមមានតម្លៃបំបែកកំណត់ត្រាថ្មីសម្រាប់អ្នកចាំទីអង់គ្លេស។

ប្រភពពី Man City បាននិយាយថា ការផ្លាស់ប្តូរនេះគឺមានតម្លៃ ​២៧លានផោន បូករួមទាំងការបន្ថែមផ្សេងៗទៀត ។ ទោះជាយ៉ាងណាក៏ដោយ ប្រភពរបស់ Burnley បានឲ្យដឹងថា ការផ្ទេរនេះមានតម្លៃ៣១លានផោន ​បូករួមទាំងការបន្ថែមផ្សេងៗទៀត ​

ការទទួលយកកិច្ចព្រមព្រៀងនេះគឺលើសពីកំណត់ត្រាមុន ៣០ លានផោនដែល Everton បានចំណាយលើអ្នកចាំទី Sunderland ​កីឡាករ Jordan Pickford ក្នុងឆ្នាំ ២០១៧។​ Trafford វ័យទើបតែ ២២ឆ្នាំ ជាអតីតកីឡាករចេញពីថ្នាលយុវជនរបស់ City ត្រូវបានលក់ចេញទៅឱ្យ Burnley កាលខែកក្កដា ឆ្នាំ២០២៣ ក្នុងតម្លៃត្រឹមតែ ១៩លានផោនតែប៉ុណ្ណោះ៕

Written by 

Related posts

Leave a Comment