វៀតណាមជួបគ្រោះទឹកជំនន់ភ្លាមៗ​ សម្លាប់​មនុស្ស​ ៥​នាក់ និង​រាប់សិប​នាក់បង្ខំចិត្តជម្លៀស​ចេញ

ទឹកជំនន់ភ្លាមៗនៅភាគខាងជើងនៃប្រទេសវៀតណាម បានផ្ដាច់ជីវិតមនុស្ស ៥ នាក់ ខណៈមនុស្សម្នាក់បាត់ខ្លួន។ នេះបើតាមអាជ្ញាធរក្នុងតំបន់ បានបញ្ជាក់។

យោងតាមមន្ត្រី បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានទឹកជំនន់ភ្លាមៗ ចាប់តាំងពីយប់ថ្ងៃសៅរ៍ សប្ដាហ៍មុននៅក្នុងខេត្ត Son La ដោយបំផ្លាញផ្ទះសម្បែងចំនួន ២២ ខ្នង និងបង្ខំឱ្យមនុស្សរាប់សិបគ្រួសារត្រូវជម្លៀសចេញពីតំបន់រងគ្រោះ។

របាយកសរណ៍ពីមន្ត្រីពាក់ព័ន្ធ បញ្ជាក់ថា ដំណាំ​ជាង ៤៤៥ហិចតា សត្វគោក្របី និង​បសុបក្សី​ចំនួន ២.៦០០ ក្បាល​ ក៏​ត្រូវ​បាន​ទឹក​ជន់​លិច​ផងដែរ។

ប្រទេសវៀតណាម ជាប្រទេសងាយនឹងកើតមានព្យុះត្រូពិច ដែលជារឿយៗបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី។ បម្រែបម្រួលអាកាសធាតុ នាំឲ្យមានការបំផ្លិចបំផ្លាញ ៕

ដោយ៖ ពេជ្រ        

Written by 

Related posts

Leave a Comment