បើយោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីការសិក្សាស្រាវជ្រាវនៅតំបន់ប្រើប្រាស់ច្រើនសំឡូត នាថ្ងៃទី១០ ខែធ្នូនេះ បានអោយដឹងថា ការសិក្សាស្រាវជ្រាវជីវៈចម្រុះ នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ប្រទេសកម្ពុជា បានរកឃើញនូវសត្វព្រៃជាច្រើនប្រភេទ រួមមានសត្វឥតឆ្អឹងកង ឧរង្គសត្វ ថលជលិកសត្វ សត្វស្លាប និងថនិកសត្វ ដែលសបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នេះ។ ចំណែកការសិក្សាដោយម៉ាស៊ីនថតស្វ័យប្រវត្តិ បានកត់ត្រាសត្វព្រៃចំនួន ៤៤ប្រភេទ ក្នុងនោះមាន ថនិកសត្វ ២៨ប្រភេទ និង សត្វស្លាប ១៥ប្រភេទ។ ក្នុងចំណោមប្រភេទសត្វទាំងនោះ មាន១២ ប្រភេទ ជាប្រភេទរងការគំរាមកំហែងនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ១ប្រភេទ ជាប្រភេទជិតផុតពូជបំផុត ៣ប្រភេទជាប្រភេទជិតផុតពូជ និង៨ប្រភេទទៀតជាប្រភេទងាយរងគ្រោះថ្នាក់៕
Related posts
-
មន្ត្រីឧទ្យានុរក្ស៖ ភ្លើងឆេះព្រៃទំហំ៥០០ហិចតា ក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះ -ភ្នំវែងស្រុកថ្មពួក
បន្ទាយមានជ័យ ៖ មន្ត្រីឧទ្យានុរក្សបានអោយដឹងកាលពីល្ងាចថ្ងៃទី២២ខែមករាឆ្នាំ២០២៥ថា មុននឹងពន្លត់ឬគ្រប់គ្រង់បាន ភ្លើងបានរាលឆេះអស់ព្រៃទំហំ៥០០ហិចតា... -
បទអត្ថាធិប្បាយ ៖ តោះ! ញុំាទឹកតែ ក្នុងពិធីបុណ្យចូលចិន
សាធារណជននៅកម្ពុជាបានចែករំលែកនិងស្វែងយល់ពីអត្ថន័យនៃ ពិធី «ចាក់ទឹកតែ» នៅក្នុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន។ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព... -
កម្ពុជា នឹងមានចុះអ័ព្ទ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥
ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ស្តីពីស្ថានភាពធាតុអាកាសចុះអ័ព្ទ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។...