ពេលធ្វើការនៅក្រុង Fuzhou ខេត្តហុកគាន លោក Xi Jinping បានខំប្រឹងជំរុញ ការងារ”ធ្វើបៃតងនីយកម្មក្រុង Fuzhou” លោកក៏ធា្លប់បានដាំដើមជ្រៃមួយដើម ដោយផ្ទាល់ដៃក្នុងទីធ្លាមន្ទីររុក្ខជាតិស្រុក Pingtan ក្រុង Fuzhou។ បន្ទាប់ពីរាប់ សិបឆ្នាំ ក្រុង Fuzhou មានភាពបៃតងនៅគ្រប់ទិសទី ឯដើមជ្រៃមួយដើមនេះ ក៏ បានលូតលាស់ទៅជាដើមឈើខ្ពស់ស្កឹមស្កៃផងដែរ។ នៅពីក្រោយការផ្តួចផ្តើមឱ្យដាំដើមឈើឱ្យបានច្រើន គឺជាទស្សនៈស្តីពីការគ្រោងផែនការនិងកសាងទីក្រុងរបស់ប្រធានរដ្ឋចិនលោក Xi Jinping ដែលមានភាពជាប់លាប់។
ការគ្រោងផែនការនិងកសាងទីក្រុងត្រូវតែដោះស្រាយឱ្យបានល្អនូវទំនាក់ទំនងរវាងពេលបច្ចុប្បន្ន និងអនាគត។ ក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមក នគរូបនីយកម្មនៃប្រទេសចិនបានអភិវឌ្ឍ យ៉ាងលឿន ហើយបញ្ហាជាច្រើនក៏បានរំលេចចេញ។ នៅក្នុងកិច្ចប្រជុំការងារទី ក្រុងមជ្ឈិមដែលបើកធ្វើនៅឆ្នាំ ២០១៥ លោក Xi Jinping បានគូសបញ្ជាក់ថា ជំរុញការអភិវឌ្ឍទីក្រុងប្តូរពីបែបពង្រីកទៅខាងក្រៅទៅជាបែបលើកកម្ពស់ចរិតខាងក្នុង។ ១០ ឆ្នាំក្រោយ លោក Xi Jinping បានគូសបញ្ជាក់ម្តងទៀតពីការប្រកាន់ខ្ជាប់នូវការអភិវឌ្ឍចរិតលក្ខណៈទីក្រុងនៅក្នុងកិច្ចប្រជុំការងារទីក្រុងមជ្ឈិមឆ្នាំ ២០២៥។
ការគ្រោងផែនការនិងកសាងទីក្រុងត្រូវតែក្តាប់ឱ្យបានល្អទាំងខាងក្រៅនិងខាងក្នុង។ ការអភិវឌ្ឍទីក្រុងគឺដើម្បីបម្រើដល់ការហូបចុកនិងការធ្វើដំណើរ ការព្យាបាលជំងឺ ការស់នៅនិងប្រកបការងារដោយសុខសាន្តរបស់ប្រជាពលរដ្ឋ។ នៅក្នុងកិច្ចប្រជុំលើកនេះ លោក Xi Jinping បានគូសបញ្ជាក់ម្តងថា មិនអាចផ្តោតតែលើសំបកក្រៅទេ កុំធ្វើអ្វីដែលស្វែងរកតែប្រយោជន៍នៅចំពោះមុខ។
ការគ្រោងផែនការនិងកសាងទីក្រុងត្រូវតែស្គាល់ឱ្យបានច្បាស់នូវស្នាដៃសំបកក្រៅនិងស្នាដៃបង្កប់។ ការងារទីក្រុងធ្វើបានល្អឬអត់ មិនអាចត្រឹមតែមើលស្នាដៃសំបកក្រៅតែប៉ុណ្ណោះទេ ក៏ថែមទាំងត្រូវមើលស្នាដៃបង្កប់ទៀតផង។ នៅក្នុងកិច្ចប្រជុំលើកនេះ លោក Xi Jinping បានព្រមានម្តងទៀតថា កាលពីមុនផ្តោតតែលើ GDP អ្វីៗផ្សេងទៀតសុទ្ធតែមើលរំលង។ បច្ចុប្បន្នផ្ទុយទៅវិញ ធ្វើអ្វីមួយខុស នឹងបំផ្លាញដល់កិត្តិយស និងមុខមាត់ភ្លាមៗ៕
