រុស្ស៊ី លុបចោលជើងហោះហើរជាង ១៤០ ដោយសារដ្រូនអ៊ុយក្រែនយាយីឥតឈប់ឈរ

ក្រុមមន្ត្រី បាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬដ្រូនអ៊ុយក្រែន ជាបន្តបន្ទាប់លើប្រទេសរុស្ស៊ី បានបណ្តាលឱ្យអាកាសយានដ្ឋានសំខាន់ៗរបស់ទីក្រុងមូស្គូ ត្រូវបិទជាបណ្តោះអាសន្ន ហើយយ៉ាងហោចណាស់ជើងហោះហើរចំនួន ១៤០ ត្រូវបានលុបចោល។

យោងតាមក្រសួងការពារជាតិ បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនជាង ២៣០ គ្រឿង កំណត់គោលដៅលើប្រទេសរុស្ស៊ី ចាប់តាំងពីថ្ងៃសៅរ៍ ខណៈ ២៧គ្រឿង លើរដ្ឋធានីមូស្គូ។

យោងតាមក្រុមឃ្លាំមើលអាកាសចរណ៍រុស្ស៊ី បានបញ្ជាក់ថា អាកាសយានដ្ឋានសំខាន់ៗចំនួន ៤ នៅរដ្ឋធានីមូស្គូ ត្រូវបានរំខាន ហើយជើងហោះហើរជាង ១៣០ ត្រូវប្តូរទិសដៅហោះហើរ។

ការវាយប្រហាររបស់អ៊ុយក្រែននេះ គឺបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើអ៊ុយក្រែន សម្លាប់មនុស្ស ៣ នាក់ ។

សមាគមប្រតិបត្តិករទេសចរណ៍របស់រុស្ស៊ី (Ator) បានលើកឡើង កាលពីថ្ងៃអាទិត្យថា អាកាសយានដ្ឋាននៅទីក្រុងមូស្គូ ត្រូវបានបិទចំនួន ១០ ដងក្នុងរយៈពេល ២៤ ម៉ោង ដោយសារតែការវាយប្រហារ។

ក្រសួងការពារជាតិរុស្ស៊ី អះអាងថា ដ្រូនទាំងនោះក៏ត្រូវបានបាញ់ទម្លាក់នៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន រួមមាន Rostov និង Bryansk ក៏ដូចជានៅលើសមុទ្រខ្មៅ ប៉ុន្តែមិនមានអ្នករបួសទេ៕

ដោយ៖ ពេជ្រ                              

Written by 

Related posts

Leave a Comment