ប្រតិភូក្លិបអ្នកកាសែតកម្ពុជាចែករំលែកបទពិសោធន៍ក្នុងការយកព័ត៌មានអំពីគម្រោងអភិវឌ្ឍរបស់ប្រទេសចិននៅកម្ពុជាក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវ៉ាត់(BRI)របស់លោក ស៊ី ជិនពីង

នៅព្រឹកថ្ងៃទី១៩​ ខែកក្កដានេះ លោក ពុយ​ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងលោក លាង ដឺលុច នាយប្រតិបត្តិបានចែករំលែកបទពិសោធន៍ក្នុងការយកព័ត៌មានអំពីគម្រោងអភិវឌ្ឍរបស់ប្រទេសចិននៅកម្ពុជានៅក្នុងក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមផ្លូវនិងខ្សៃក្រវាត់ (BRI) របស់លោកប្រធានាធិបតី ស៊ី ជិនពីង។ ការចែករំលែកបទពិសោធន៍នោះធ្វើទ្បើងនៅក្នុងវេទិកាអន្តរជាតិដែលត្រូវបានរៀបចំនៅទីក្រុង ហ្កាន់ចូ (Ganzhou) នៃខេត្តជាំងស៊ី ប្រទេសចិន។

អ្នកកាសែតអន្តរជាតិ និងអ្នកកាសែតជនជាតិចិនសរុបជាង​២០០នាក់បានជួបជុំគ្នា​នៅក្នុងវេទិកា​នេះដើម្បីចែករំលែកបទពិសោធន៍ពីប្រទេសនីមួយៗ អនុសាសន៍នានាដើម្បីពង្រឹង និងលើកកម្ពស់សហប្រតិបត្តិការឱ្យកាន់តែ​មានប្រសិទ្ធភាពរវាងអ្នកសារព័ត៌មាននៃប្រទេសសមាជិកគំនិត​​ផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវ៉ាត់​។

វេទិកាអន្តរជាតិនេះត្រូវបានរៀបចំដោយសមាគមអ្នកសារព័ត៌មានចិនទូទាំងប្រទេស​ (All-China Journalists Association)៕

Written by 

Related posts

Leave a Comment