ក្មេងទំនើងមួយក្រុមមានគ្នា ៤ នាក់ត្រូវបានកម្លាំងនគរបាលក្រុងច្បារមន ឃាត់ខ្លួននៅក្នុងផ្ទះសំណាក់យីហោ លីហួរ ស្ថិតនៅក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខណៈដែលក្រុមក្មេងទំនើងទាំងនោះ កំពុងតែត្រៀមធ្វើសកម្មភាព វាយបកទៅលើគូទំនាស់។
ការឃាត់ខ្លួនក្រុមក្មេងទាំងនេះត្រូវបានធ្វើទ្បើងកាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចផ្ទះសំណាក់ យីហោលីហួរ ដែលមានទីតាំងស្ថិតក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ៕

