ខេមបូឌានលីគយុវជនអាយុក្រោម ១៦ឆ្នាំ និង ១៨ឆ្នាំ រដូវកាល២០២៥/២០២៦ នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ តទៅ ខណៈការប្រកួតនេះនឹងធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យតែប៉ុណ្ណោះ។
ក្រុមចូលរួមរួមមាន ១០ក្រុម ទាំងយុវជនអាយុក្រោម ១៦ឆ្នាំ និង ១៨ឆ្នាំ មានសមាសភាពដូចគ្នា រួមមាន៖ សាលាតម្រង់ទិសខេត្តកំពង់ឆ្នាំង, អាយអេសអាយ ដង្កោសែនជ័យ, ព្រះខ័នរាជស្វាយរៀង, អង្គរថាយហ្គឺរ, បឹងកេត, វិសាខា, ភ្នំពេញក្រោន, សាលាតម្រង់ទិសរាជធានីភ្នំពេញ, សមាគមកីឡាបាល់ទាត់ ខ.ភ.ម (ទីហ្វីអាមី) និង សាលាកីឡាបាល់ទាត់ជាតិ (បាទី)៕

