ត្រាំ ទំនងខឹងលោក Netanyahu ដែលបាញ់ផ្លោងលើព្រះវិហារកាតូលិកនៅហ្គាហ្សា

អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហៅទូរស័ព្ទភ្លាមៗទៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដើម្បីពិភាក្សាអំពីស្ថានភាពនៃការបាញ់ផ្លោងលើព្រះវិហារ Holy Family Church នៅតំបន់ហ្គាហ្សាស្រ្ទីប។

អ្នកនាំពាក្យរូបនេះ បានប្រាប់អ្នកយកព័ត៌មានថា ការវាយប្រហារនេះ អាចធ្វើឲ្យលោក ត្រាំ មិនសប្បាយចិត្តនោះទេ។ លោក បានទូរស័ព្ទទៅលោកនាយករដ្ឋមន្ត្រី Netanyahu ដើម្បីជជែកពាក់ព័ន្ធនឹងការវាយប្រហារលើព្រះវិហារនៅហ្គាហ្សា។

អ្នកនាំពាក្យ ក៏បានបន្ថែមថា វាជាកំហុសរបស់អ៊ីស្រាអែល ក្នុងការវាយទៅលើព្រះវិហារកាតូលិកនោះ។

យោងតាម លោក Netanyahu ក៏បាននិយាយថា អ៊ីស្រាអែល មានការសោកស្តាយយ៉ាងខ្លាំងដែលគ្រាប់រំសេវមួយ ហោះសំដៅវាយប្រហារលើព្រះវិហារ Holy Family Church របស់ហ្គាហ្សា ។

លោក​ បន្តថា ជុំវិញបញ្ហានេះ អ៊ីស្រាអែល​ កំពុង​តាមដានបន្ថែម ហើយ​នៅតែ​ប្តេជ្ញា​ការពារ​ជនស៊ីវិល និង​ព្រះវិហារ ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) រាយការណ៍ថា ជាកំហុសបច្ចេកទេស ក្នុងអំឡុងពេលសកម្មភាពប្រតិបត្តិការនៅក្នុងតំបន់ ដោយគ្រាប់ផ្លោងបាញ់ចំព្រះវិហារ។ មូលហេតុនៃឧប្បត្តិហេតុនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យ។

គួរបញ្ជាក់ថា នេះជាការវាយប្រហារលើព្រះវិហារកាតូលិកតែមួយគត់ នៅហ្គាហ្សាស្ទ្រីប បានធ្វើឱ្យមនុស្ស ៣ នាក់ស្លាប់ និង ៩ នាក់រងរបួស៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment