ស្លាប់ និងរបួសច្រើននាក់ណាស់ ក្នុងក្រុងក្បែរព្រំដែនរបស់រុស្ស៊ី ដោយសារអ៊ុយក្រែន វាយប្រហារ

អាជ្ញាធររុស្ស៊ី បានឲ្យដឹងថា មនុស្ស ៣ នាក់ស្លាប់ និង ៤៥ នាក់រងរបួស បន្ទាប់ពីការវាយប្រហារដោយអ៊ុយក្រែន លើរោងចក្រមួយកន្លែងក្នុងទីក្រុង Izhevsk ដែលមានចម្ងាយជាង ១,០០០ គីឡូម៉ែត្រ (៦២០ ម៉ាយ) ពីព្រំដែន។

អភិបាលក្រុងលោក Udmurtia Aleksandr Brechalov បាននិយាយថា ក្នុងចំណោមអ្នករងរបួសមាន ៦ នាក់ធ្ងន់ធ្ងរ។

លោក បញ្ជាក់ថា លោក ក៏បានជូនដំណឹងនេះទៅលោកប្រធានាធិបតី Vladimir Putin ភ្លាមៗផងដែរ។

យន្តហោះគ្មានមនុស្សបើក តាមសេចក្តីរាយការណ៍ បានកំណត់គោលដៅទៅលើរោងចក្រអគ្គិសនី Kupol ដែលជារោងចក្រយោធា ដែលគេដឹងថា ផលិតប្រព័ន្ធមីស៊ីលពីដីទៅអាកាស Tor និងស្ថានីយ៍រ៉ាដា។

រោងចក្រនេះ ក៏អាចផលិតប្រព័ន្ធការពារដែនអាកាស Osa និងបង្កើតយន្តហោះគ្មានមនុស្សបើកផងដែរ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment