UEFA ដាក់ពិន័យក្លិប FK Arsenal មិនឱ្យពាក់ព័ន្ធនឹងការប្រកួតបាល់ទាត់ពានរង្វាន់អឺរ៉ុបរយៈពេល១០ឆ្នាំ

សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានដាក់ពិន័យក្លិបបាល់ទាត់អាជីពលេងនៅលីគកំពូលប្រទេសម៉ុងតេនីក្រូ FK Arsenal Tivat មិនឱ្យពាក់ព័ន្ធនឹងការប្រកួតបាល់ទាត់ពានរង្វាន់​អឺរ៉ុប​រយៈ​ពេល១០ឆ្នាំ ក្រោយរកឃើញថា បានរៀបចំលទ្ធផលទុកជាមុននាពេលកន្លងមក។ ​

​នៅក្នុងសេចក្តីថ្លែងការណ៍របស់ UEFA បានបញ្ជាក់ថា ការពិន័យនេះ ក៏រួមបញ្ចូលទាំងពិន័យជាប្រាក់ប្រមាណ ៥០ម៉ឺនអឺរ៉ូ បើទោះបីជាពួកគេត្រូវដកបញ្ឈរជើងពីពានអឺរ៉ុប គ្រប់កម្រិតរហូតដល់ឆ្នាំ២០៣៤-៣៥ ក៏ដោយ ដែលមានការពាក់ព័ន្ធទៅនឹងការប្រកួតជម្រុះក្នុងពានលំដាប់ទី៣ Conference League ទល់នឹង Alashkert របស់អាមេនីកាលអំឡុងខែកក្កដា ឆ្នាំ២០២៣។Arsenal Tivat បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ទល់នឹង Alashkert សម្រាប់ជើងទី១ មុនពេលបំបាក់ ៦-១ ក្នុងដីរបស់ពួកគេនៅជើងទី២ គ្រានោះ។

លើសពីនេះទៀត UEFA ក៏បានសម្រេចដាក់ពិន័យកីឡាករ Nikola Celebic និងមន្រ្តីរបស់ក្លិប Arsenal Tivat គឺលោក Ranko Krgovic មិនឱ្យធ្វើសកម្មភាពទាំងឡាយណាទាក់ទងនឹងបាល់ទាត់អស់មួយជីវិត នៅពេលកីឡាករ ៣រូបផ្សេងទៀតរួមមាន Cetko Manojlovic, Dunsan Puletic និង Radule Zivkovic ត្រូវបានដកបញ្ឈរជើង ១០ឆ្នាំដូចគ្នា៕

Written by 

Related posts

Leave a Comment