អាមេរិក ថាកិច្ចប្រជុំបន្ទាន់នុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ពេលនេះគឺលែងសំខាន់ហើយ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស នៅថ្ងៃពុធនេះថា លោកជឿជាក់ថា វាមិនចាំបាច់នោះទេក្នុងការងាកទៅរកវិធានការបន្ទាន់សម្រាប់កិច្ចពិភាក្សាជុំថ្មីជាមួយទីក្រុងតេអេរ៉ង់  ស្តីពីកម្មវិធីនុយក្លេអ៊ែរ។

លោក ត្រាំ បាននិយាយ ទៅកាន់អ្នកយកព័ត៌មាននៅឯមូលដ្ឋានរួម Andrews នៅខាងក្រៅទីក្រុងវ៉ាស៊ីនតោនថា មកទល់ពេលនេះ យើងហាក់មិនចាំបាច់រៀបចំកិច្ចប្រជុំបន្ទាន់ជាមួយភាគីអ៊ីរ៉ង់ទៀតទេ ជុំវិញបញ្ហានុយក្លេអ៊ែរ ទោះពួកគេចង់បានបែបនេះក៏ដោយ។  

កាលពីថ្ងៃ​ទី​ ១៣ មិថុនា អ៊ីស្រាអែល​ បាន​បើក​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​អ៊ីរ៉ង់។ តិចជាង ២៤ ម៉ោងក្រោយមក អ៊ីរ៉ង់ ក៏បានសងសឹក។ ខណៈអូសបន្លាយរយៈ ៩ ថ្ងៃក្រោយមក ពោលគឺថ្ងៃទី ២២ ខែមិថុនា យន្តហោះចម្បាំងអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ៣ បង្កការភ្ញាក់ផ្អើលពេញពិភពលោក។

ទោះជាយ៉ាងណា ក៏មានការសងសឹកពីអ៊ីរ៉ង់វិញផងដែរ ដោយការវាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅកាតាផងដែរ។

គួរបញ្ជាក់ថា ក្រោយមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់ យល់ព្រមលើបទឈប់បាញ់ពេញលេញ ដែលចូលជាធរមាន កាលពីថ្ងៃទី ២៤ ខែមិថុនា ៕

ដោយ៖ ពេជ្រ                             

Written by 

Related posts

Leave a Comment