ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី មិនគួរបញ្ជាឱ្យមានការវាយប្រហារណាមួយលើរដ្ឋធានីមូស្គូ នោះទេ។

យោងតាម អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយ កាលពីថ្ងៃអង្គារថា លោក ត្រាំ មិនលើកទឹកចិត្តលោក ហ្សេលេនស្គី ឱ្យវាយប្រហារបន្ថែមទៀតចូលទឹកដីក្រុងមូស្គូ នោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ លោកស្រី Leavitt បានលើកឡើងថា ប្រធានាធិបតី ត្រាំ គ្រាន់តែចង់ឲ្យស្ថានការណ៍ស្ងប់ស្ងាត់ ដើម្បីអំណោយផលដល់កិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការបញ្ចប់ជម្លោះនេះ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី ៤ លោក ត្រាំ បានសន្ទនាជាមួយលោក ហ្សេលេនស្គី អំពីលទ្ធភាពនៃការបញ្ជូនមីស៊ីល ATACMS បន្ថែមទៅកាន់អ៊ុយក្រែន ហើយថែមទាំងអំពាវនាវឱ្យមានការវាយប្រហារបន្ថែមទៀតនៅក្នុងទឹកដីរុស្ស៊ី។
លោក ត្រាំ បានសួរលោក ហ្សេលេនស្គី អំពីលទ្ធភាពនៃការវាយប្រហារទីក្រុងមូស្គូ ក្នុងករណីដែលទីក្រុងវ៉ាស៊ីនតោន ផ្តល់ឱ្យទីក្រុងកៀវនូវអាវុធរយៈចម្ងាយឆ្ងាយ ហើយលោក គាំទ្រសម្រាប់ចំណាត់ការនេហ ផងដែរ៕

ដោយ៖ ពេជ្រ