ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនបានឆ្លើយតប ចំពោះសំណួរអំពីការរំពឹង សម្រាប់ជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាអំពីវិបត្តិអ៊ុយក្រែនយ៉ាងស៊ីជម្រៅនោះទេ។

លោក ត្រាំ បាននិយាយថា យើងគួរតែមើលពីទង្វើរបស់លោក ពូទីន បច្ចុប្បន្ន ដោយលោក សម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលមេដឹកនាំរុស្ស៊ីរូបនេះ កំពុងតែធ្វើផងដែរ។
ទន្ទឹមនោះ លោក ក៏បានកត់សម្គាល់ថា ក្នុងរយៈពេល ៣ ខែមកនេះ លោក បញ្ចប់សង្រ្គាមដោយជោគជ័យអស់ហើយ ប៉ុន្តែវិបត្តិនៅអ៊ុយក្រែនគឺមានភាពតឹងតែងខ្លាំង។

លោក ត្រាំ បានលើកឡើង ដោយសំដៅទៅលើជម្លោះនៅអ៊ុយក្រែនថា នេះជាសង្រ្គាមដែល លោក Biden បង្កឡើងដែលវាអូសបន្លាយរហូតដល់សព្វថ្ងៃនេះ ។
ទោះជាយ៉ាងណា លោក នៅតែបង្ហាញការប្ដេជ្ញាចិត្តជំរុញសន្តិភាព សម្រាប់ប្រជាជនអ៊ុយក្រែន ឡើងវិញ ដោយបន្ថែមថា នេះមិនមែនជាសង្រ្គាមក្នុងអាណត្តិលោកទេ ហើយថាគោលដៅរបស់លោក គឺដើម្បីធ្វើឱ្យសហរដ្ឋអាមេរិក ចេញផុតពីភាពរញ៉េរញ៉ៃនេះ៕

ដោយ៖ ពេជ្រ