ត្រាំ ប្ដេជ្ញាលុបចោលផែនការល្ងង់ខ្លៅដែល បៃដិន ធ្លាប់ចុះហត្ថលេខា ពេលឈានជើងចូលសេតវិមាន

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាបោសសម្អាតចោលរាល់បទបញ្ជាប្រតិបត្តិជ្រុលនិយម និងល្ងង់ខ្លៅ ដែលចុះហត្ថលេខាដោយអតីតមេដឹកនាំ លោក ចូ បៃដិន ក្នុងរយៈពេលប៉ុន្មានម៉ោងនៃការស្បថចូលកាន់តំណែងផ្លូវការ នៅថ្ងៃទី ២០ ខែមករា នេះ។

លោក ត្រាំ បាននិយាយថា រាល់បទបញ្ជាប្រតិបត្តិជ្រុលនិយម និងល្ងង់ខ្លៅរបស់រដ្ឋបាលលោក បៃដិន នឹងត្រូវលុបចោលក្នុងរយៈពេលប៉ុន្មានម៉ោងនៅពេលដែលលោក ស្បថចូលកាន់តំណែង ។

លោក ត្រាំ បានគូសបញ្ជាក់ថា រាល់បទបញ្ជាទាំងអស់ដែលមិនគប្បី ត្រូវលោក បៃដិន សម្រេចដាក់ចេញ ដោយគ្មានការរារាំង ដូច្នេះ នៅថ្ងៃនេះ យើងនឹងបំបាត់វាចោលទាំងអស់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment