​Liverpool សម្រេចដាក់លេខ២០របស់ Jota ចូលនិវត្តន៍គ្រប់កម្រិត​ក្លិបតែម្តង ​

Liverpool បានបន្ថែមដាក់លេខ២០ របស់ Diogo Jota ចូលនិវត្តន៍គ្រប់កម្រិតតែម្តងរបស់ពួកគេ ដើម្បីទុកជារំលឹកដល់អតីតកីឡាករឆ្នើមដែលបានទទួលបានមរណភាពនាពេលថ្មីៗនេះដោយ​សារគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសអេស្ប៉ាញ​។

ការសម្រេច និងប្រកាសនេះដែរត្រូវបានធ្វើឡើង បន្ទាប់ពីជួបពិភាក្សាជាមួយលោកស្រី Rute Cardoso ភរិយា Jota និងក្រុមគ្រួសាររួចមកដែលមានន័យថា «កីឡាករអន្តរជាតិ​ព័រទុយហ្គាល់ Jota នឹងនៅតែជាកីឡាករលេខ២០ របស់ Liverpool ជារៀងរហូត»។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ហង្សក្រហមបានបញ្ជាក់ថា «លេខ២០ ដែលដាក់ចូលនិវត្តន៍នាពេលនេះ គឺដើម្បីជាកិត្តិយស និងជាការចងចាំចំពោះ Jota នៅគ្រប់កម្រិតតែម្តង តាំងពីក្រុមស្រ្តី និងយុវជនថ្នាលទៀតផង»៕

Written by 

Related posts

Leave a Comment