អាកាសយានដ្ឋានភាគច្រើននៃប្រទេសប៉ាគីស្ថាន រួមទាំងអាកាសយានដ្ឋានអន្តរជាតិនៃរដ្ឋធានីអ៊ីស្លាម៉ាបាដ បានបើកឲ្យដំណើរការឡើងវិញជាធម្មតា។ នេះបើតាមកាសែត Dawn បានរាយការណ៍ដោយដកស្រង់សម្តីអាជ្ញាធរអាកាសចរណ៍ស៊ីវិលប៉ាគីស្ថាន។

យោងតាមអាជ្ញាធរ បានបញ្ជាក់ថា ដែនអាកាសរបស់ប៉ាគីស្ថាន គឺបើកធម្មតា និងធានាសុវត្ថិភាពសម្រាប់ជើងហោះហើរ រួមទាំងអ្នកដំណើរ។ ទោះបីជាយ៉ាងណាក៏ដោយ ជើងហោះហើរមួយចំនួន រវាងរដ្ឋធានីអ៊ីស្លាម៉ាបាដ និងក្រុង Lahore នៅបិទនៅឡើយ រហូតដល់ថ្ងៃទី ៩ ខែឧសភា ។
ស្ថានការណ៍កាន់តែតានតឹងឡើង ស្របពេលដែលកងកម្លាំងប្រដាប់អាវុធឥណ្ឌា បានចាប់ផ្តើមប្រតិបត្តិការ Sindoor ដោយផ្តោតលើទីតាំងចំនួន ៩ នៅក្នុងប្រទេសប៉ាគីស្ថាន និងតំបន់កាស្មៀរក្រោមការគ្រប់គ្រងរបស់ក្រុងអ៊ីស្លាម៉ាបាដ ដែលទីក្រុងញូវដែលីអះអាងថាជាជម្រកភេរវករ។ ជាការឆ្លើយតប ប៉ាគីស្ថាន បានបិទដែនអាកាសរបស់ខ្លួនរយៈពេល ៤៨ ម៉ោង និងសងសឹកវិញផងដែរ៕

ដោយ៖ ពេជ្រ