ក្លិបបាល់ទាត់អាជីព Olympique Lyon នៅបន្តឈរជើងក្នុងក្របខណ្ឌទី១ Ligue 1 របស់បារាំងជាបន្តទៀត ក្រោយពីទទួលបានជោគជ័យពីការប្តឹងជំទាស់ និងជួបពិភាក្សាជាមួយសហព័ន្ធអឹរ៉ុប UEFA រួចមក។
កាលពីខែមុន សហព័ន្ធបាល់ទាត់នៃប្រទេសបារាំងបានប្រកាសពីការកាត់អតីតជើងឯកលីគ ៧សម័យកាលជាប់ៗគ្នាមួយនេះ ទៅលេងនៅ League 2 វិញ បន្ទាប់ពីស៊ើបអង្កេតរកឃើញថា ក្លិបជើងខ្លាំងប្រចាំទីក្រុងលីយ៉ុងនេះ បានជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងររួចមក៕
