នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការ កងពលតូចដឹកជញ្ជូនលេខ៩៩ បន្ទាប់ពីបានដឹកនាំកិច្ចការងារប្រចាំថ្ងៃរួចមក បានឆ្លៀតពេល ជាមួយនាយទាហាន នាយទាហានរងមួយចំនួន ចូលរួមបុណ្យសពឧបាសិការ ហ៊ុល នឿន ដែលត្រូវជាម្តាយមីង របស់ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពល ដែលបានទទួលមរណភាពដោយរោគាពាធ នៅស្រុកកំណើតក្នុងខេត្តតាកែវ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី រួមនិងនាយទាហាន នាយទាហានរង ក៏ចូលបច្ច័យបុណ្យសពក្រុមគ្រួសារឧបាសិការ ហ៊ុល នឿន ចំនួន ៤,៧៥០,០០០រៀល , អង្ករចំនួន៧ប៉េ, ត្រីខ ចំនួន៥យួរ, ទឹកត្រី ចំនួន២យួរ, មីចំនួន៥កេស និងទឹកក្រូចចំនួន២កេស ៕



