ស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា រៀបចំការសម្តែងបែបវប្បធម៌ ដើម្បីរំលឹកខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា

ភ្នំពេញ៖ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានរៀបចំការសម្តែងវប្បធម៌ Harmony in Motion ឆ្លុះបញ្ចាំងពីការកសាងមិត្តភាពតាមរយៈសិល្បៈ និងវប្បធម៌របស់ប្រទេសឥណ្ឌូនេស៊ី នាល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គូសរំលេចនូវសកម្មភាពពេញមួយឆ្នាំក្នុងការរំលឹកខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជាដែលបានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ និងការចែករំលែកបេតិកភណ្ឌវប្បធម៌រវាងប្រទេសទាំងពីរ។

ពិធីនេះត្រូវបានសម្ពោធក្រោមអធិបតីភាព លោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចព្រះនរោត្តម អរុណរស្មី ជាភ្ញៀវកិត្តិយស។ ក្នុងនោះក៏មានវត្តមាន លោក ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មន្រ្តីជាន់ខ្ពស់ តំណាងស្ថាប័នផ្សេងៗ និងសិស្សានុសិស្សជាច្រើន។

ជាមួយគ្នានេះ កម្ពុជាបានបង្ហាញនូវវប្បធម៏ដ៍អស្ចារ្យតាមរយៈការរាំរបាំបែបប្រពៃណីខ្មែរ ប្រកបដោយភាពថ្លៃថ្នូរ ទន់ភ្លន់។ របាំខ្មែរគឺជា សិល្បៈមួយដែលបុព្វបុរសខ្មែរបានបន្សល់ទុកមកសម្រាប់សម្គាល់ពីអត្តសញ្ញាណជាតិតាមរយៈការរាំរបាំ។

ការសម្តែងវប្បធម៌ Harmony in Motion បានបង្ហាញពីការសម្តែងដ៏គួរឲ្យទាក់ទាញ លាយឡំរបាំប្រពៃណីរបស់ឥណ្ឌូនេស៊ី និងកម្ពុជា។ អ្នករាំរបាំមានជនជាតិខ្មែរ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា និង វៀតណាម ដែលមកពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្ដែអជាមួយ អតីតនិស្សិតនៃអាហារូបករណ៍សិល្បៈ និងវប្បធម៌ឥណ្ឌូនេស៊ី (BSBI)។

សូមជម្រាបថា ព្រឹត្តិការណ៍នេះ បានរៀបចំឡើងយ៉ាងរលូនដោយមានការគាំទ្រជាច្រើន និងបានបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួត រវាងប្រទេសឥណ្ឌុនេស៊ីនិងកម្ពុជា និង មានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា៕

Written by 

Related posts

Leave a Comment