គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ី បានបញ្ជាក់ពីការស្លាប់របស់អតីតរដ្ឋមន្ត្រីដឹកជញ្ជូនរុស្ស៊ី លោក Roman Starovoit ដោយយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង។

មុនកើតហេតុ លោក Starovoit ត្រូវបានគេដឹងថា ត្រូវលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បណ្តេញចេញពីតំណែង កាលពីថ្ងៃចន្ទ។
គ្មានការបញ្ជាក់ពីហេតុផល សម្រាប់ការបណ្តេញលោក Starovoit នេះទេ ហើយអនុរដ្ឋមន្ត្រីដឹកជញ្ជូន លោក Andrei Nikitin ត្រូវបានប្រកាសនឹងមកជំនួសតំណែងនេះ ។
ទន្ទឹមនោះ គណៈកម្មាធិការស៊ើបអង្កេត បានឲ្យដឹងថា ខ្លួនកំពុងធ្វើការ ដើម្បីចាត់ថ្នាក់ក្នុងឧប្បត្តិហេតុនេះ។
លោក Starovoit ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៅខែឧសភា ឆ្នាំ ២០២៤ ខណៈមុនចូលកាន់តំណែងនេះ លោក បម្រើការជាអភិបាលនៃតំបន់ Kursk អស់រយៈពេលជិត ៦ ឆ្នាំរហូតដល់ខែឧសភា ឆ្នាំ ២០២៤ ៕

ដោយ៖ ពេជ្រ