មន្ត្រីក្រសួងធនធានទឹកចុះពិនិត្យស្ថានភាពទឹក ការគ្រប់គ្រងទឹក និងការងារថែទាំប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ឈា ប៊ុនរិទ្ធ រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធកាលពីថ្មីៗនេះ បានចុះពិនិត្យស្ថានភាពទឹក ការគ្រប់គ្រងទឹក និងការងារថែទាំប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។

នេះជាបេសកកម្ម ចុះពិនិត្យជាក់ស្តែងការងារថែទាំប្រព័ន្ធធារាសាស្ត្រចំនួន ៣ប្រព័ន្ធគឺ៖ ទី១)ប្រព័ន្ធធារាស្ត្រអូរដូនតា ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ទី២)ប្រព័ន្ធធារាសាស្ត្រផ្ទះស្បូវ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងទី៣)ប្រព័ន្ធធារាសាស្ត្រថ្នល់បត់ ស្ថិតក្នុងសាលាក្រៅ ស្រុកសាលាក្រៅ និងការងារថែទាំខួបប្រឡាយមេទី២ ថ្នល់បត់ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ព្រមទាំងបានចុះពិនិត្យស្ថានភាពទឹកតាមបណ្តាស្ទឹងសំខាន់ៗផងដែរ។

សូមបញ្ជាក់ថា ខេត្តប៉ៃលិនមានប្រភពទឹកសំខាន់ៗចំនួន ៣ គឺ ១)ស្ទឹងប៉ៃលិន មានប្រភពទឹកពីតំបន់ប្រជុំភ្នំខៀវ ២)ស្ទឹងភ្នំកុយ និង ៣)ស្ទឹងកំរៀង ដែលជាដៃស្ទឹងមង្គលបុរីផ្នែកខាងលើ៕

Written by 

Related posts

Leave a Comment