Luka Modric នឹងចាកចេញពីក្លឹប Real Madrid បន្ទាប់ពីបញ្ចប់យុទ្ធនាការ Club World Cup របស់ពួកគេ ដោយកីឡាករវ័យ៣៩ឆ្នាំរូបនេះនឹងបន្តលេងនៅក្របខណ្ឌអ៊ីតាលី Serie A ជាមួយ AC Milan ។
បើយោងតាមការបញ្ជាក់របស់លោក Massimiliano Allegri ថា Luka Modric នឹងត្រូវបញ្ចប់ការផ្លាស់ប្តូរទៅ AC Milan បន្ទាប់ពីការប្រកួត Club World Cup ចប់ ហើយនឹងភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមក្រុមថ្មីរបស់គាត់នៅក្នុងខែសីហា នេះ ៕
