ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក មានបំណងបន្តផ្គត់ផ្គង់សព្វាវុធចាំបាច់ដល់ប្រទេសអ៊ុយក្រែន ។

លោក ត្រាំ បានលើកឡើង អំឡុងជួបទល់មុខជាមួយមេដឹកនាំអ៊ីស្រាអែលថា យើងនឹងបញ្ជូនអាវុធមួយចំនួនបន្ថែមទៀតដល់អ៊ុយក្រែន ព្រោះពួកគេត្រូវការការពារខ្លួនចាំបាច់ នាពេលនេះ។
មេដឹកនាំអាមេរិក បន្តទៀតថា អ៊ុយក្រែន កំពុងរងការវាយប្រហារពីរុស្ស៊ី យ៉ាងខ្លាំងនៅពេលនេះ។ យើងនឹងត្រូវបញ្ជូនអាវុធបន្ថែមទៀត ជាអាវុធការពារជាចម្បង ។

កាលពីថ្ងៃទី ២ ខែកក្កដា សហរដ្ឋអាមេរិក ប្រកាសនឹងផ្អាកការដឹកជញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន ដែលរួមមានមីស៊ីលស្ទាក់ចាប់ Patriot, គ្រាប់បែកណែនាំដោយភាពជាក់លាក់ GMLRS, កាំជ្រួចដឹកនាំ Hellfire, ប្រព័ន្ធកាំជ្រួចចល័ត Stinger និងអាវុធមួយចំនួនទៀត។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៣ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីថា ទីក្រុងវ៉ាស៊ីនតោន នឹងនៅតែបន្តផ្តល់ជំនួយផ្នែកយោធាដល់ទីក្រុងគៀវ ដោយសង្កត់ធ្ងន់ថា ទោះសហរដ្ឋអាមេរិកខ្លួនឯង កំពុងត្រូវរក្សាស្តុកអាវុធក៏ដោយ៕

ដោយ៖ ពេជ្រ