អត្តពលិកកាយសម្ព័ន្ធកម្ពុជា៣រូប និងគ្រូបង្វឹក១រូប​ចេញទៅហ្វឹកហាត់ បង្កើតសមត្ថភាពនៅចិន

នាព្រឹក​ប្រលឹមថ្ងៃទី ០៨ ខែកក្កដានេះ ឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានដឹកនាំ អត្តពលិក៣រូប និង គ្រូបង្វឹក១រូបចេញទៅហ្វឹកហាត់ បង្កើតសមត្ថភាព បច្ចេកទេស នៅ Shantou Sport School ខេត្ត Guangdong សាធារណរដ្ឋប្រជាមានិតចិន រយៈពេល១ខែ។

គួបញ្ជាក់ផងដែរថា​ ការចេញទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេល១ខែនេះ គឺទទួលបានការឧបត្តម្ភពី ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធ និងលោកបណ្ឌិត GORDON TANG អនុប្រធាន គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ។  រីឯប្រាក់ឧបត្ថម្ភប្រចាំខែហ្វឹកហាត់ត្រូវប្រើប្រាស់ថវិកាឆ្នាំ២០២៥ របស់អង្គភាពថវិកាអគ្គនាយកដ្ឋានកីឡា កម្មវិធីទី៣៕

Written by 

Related posts

Leave a Comment