ក្រុមជីហាតអះអាងថា ពួកគេបានកាន់កាប់រដ្ឋធានី Damascus បន្ទាប់ពីមានការវាយលុកយ៉ាងលឿន ហើយបានផ្តួលរំលំរបប Assad ដោយជោគជ័យ។ មេបញ្ជាការកងទ័ពស៊ីរីក៏បានប្រកាសកាលពីថ្ងៃអាទិត្យថា ការគ្រប់គ្រងរយៈពេល ២៤ ឆ្នាំរបស់ប្រធានាធិបតី Bashar Assad បានដល់ទីបញ្ចប់ហើយ។ មន្ត្រីនៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសបានប្រាប់ Reuters ។ ការប្រកាសនេះបន្ទាប់ពីការវាយលុកយ៉ាងឆាប់រហ័សរបស់កងកម្លាំងជីហាដមកលើរដ្ឋធានី។
ក្រុមជីហាដអះអាងថា ទី ក្រុងដាម៉ាសគឺឥឡូវនេះគ្មានលោកអាសាដរស់នៅទៀតទេ ហើយត្រូវបានគេរំពឹងថា ក្រុមនេះនឹងធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់ពួកគេតាមរយៈទូរទស្សន៍រដ្ឋ។
ជាការឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់ខាងនយោបាយ នាយករដ្ឋមន្ត្រី លោក Mohammad al-Jalali បាននិយាយថា លោកត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយនឹងការដឹកនាំណាមួយដែលត្រូវបានជ្រើសរើសដោយប្រជាជន។ លោកបានបន្ថែមថា លោកនៅតែនៅផ្ទះ ហើយមានទំនោរគាំទ្រការបន្តនៃរដ្ឋាភិបាលថ្មី។
លោក Ahmed Al-Sharaa មេបញ្ជាការដ៏លេចធ្លោសម្រាប់ក្រុមជីហាដ Hayat Tahrir al-Sham (HTS) បានចេញបញ្ជាហាមឃាត់កងកម្លាំងសកម្មប្រយុទ្ធទាំងអស់ក្នុងទីក្រុង Damascus មិនឱ្យចូលទៅជិតស្ថាប័នសាធារណៈ ឬបាញ់អាវុធទៅលើអាកាស។ លោកបានបន្តថា ស្ថាប័នរដ្ឋាភិបាលនឹងនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ អតីតនាយករដ្ឋមន្ត្រី រហូតទាល់តែពួកគេត្រូវបានផ្ទេរជាផ្លូវការទៅអាជ្ញាធរថ្មី។
នៅចុងសប្តាហ៍នេះ អ្នកប្រយុទ្ធ HTS និងកងជីវពលប្រឆាំងរដ្ឋាភិបាលផ្សេងទៀតបានចូលក្រុង Damascus ដោយបានគ្រប់គ្រងរដ្ឋធានីប្រកបដោយប្រសិទ្ធភាព។ គេហទំព័រតាមដានការហោះហើរបង្ហាញថា យន្តហោះរបស់លោក Assad បានចាកចេញពីទីក្រុងភ្លាមៗបន្ទាប់ពីកងកម្លាំងឧទ្ទាមវាយសម្រុកចូលរដ្ឋធានីយ៉ាងលឿន៕
ដោយ៖ ពេជ្រ