ស្លាប់កម្មករ ២ នាក់ ករណីផ្ទាំងថ្មម៉ាតបាក់សង្កត់ នៅការដ្ឋានថ្មម៉ាតសំបូរម៉ាញនីង ស្រុកអូរគ្រៀងសែនជ័យ

ខេត្តក្រចេះ៖ កម្មករ ២ នាក់បានស្លា.ប់ ដោយសារផ្ទាំងថ្មម៉ាតរលំសង្កត់ កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងការដ្ឋានថ្មម៉ាត សំបូរ ម៉ាញនីង ស្ថិតក្នុងភូមិ អូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

 តាមមន្ត្រីនគរបាលស្រុកអូរគ្រៀងសែនជ័យបានឲ្យដឹងថា កម្មករដែលស្លាប់បាត់បង់ជីវិតមាន៖ ទី១/ឈ្មោះ កាន សម្បត្តិ  ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការអារថ្ម រស់នៅភូមិសំរ៉ង  ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ និង ទី២/ឈ្មោះ ព្រំ ហ្រ្វីវិចារ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិសំរ៉ង  ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ ។

ក្រោយពីការពិនិត្យសាកសព និងប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះទាំងពីរ  ពិតជាស្លាប់ដោយសារថ្មបាក់សង្កត់ពិតមែន ហើយបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

Written by 

Related posts

Leave a Comment