លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក ត្រូវតែមានចំនួនមីស៊ីល Tomahawk គ្រប់គ្រាន់នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន មុនពេលផ្តល់វាមួយចំនួនទៅឱ្យអ៊ុយក្រែន។

មីស៊ីលអន្តរទ្វីប ដែលបាញ់បានរយៈចម្ងាយរហូតដល់ ២.៥០០ គីឡូម៉ែត្រ (១.៥៥៤ ម៉ាយ) គឺជាអាវុធចុងក្រោយបង្អស់ដែលមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky ស្នើសុំ។
លោក ត្រាំ ធ្លាប់បានបញ្ជាក់ថា លោក កំពុងពិចារណាអនុម័តសំណើនេះ ដោយលើកឡើងពីកង្វះវឌ្ឍនភាពក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ផ្តល់ចម្លើយច្បាស់លាស់ទេ។
លោក ត្រាំ ធ្លាប់លើកឡើងថា យើងក៏ត្រូវការ Tomahawks ដូចគ្នា។ យើងមិនគួរផ្ដល់ឱ្យអ៊ុយក្រែន អស់ពីឃ្លាំងនោះទេ។
គួរបញ្ជាក់ថា មីស៊ីល BGM-109 Tomahawk Land Attack Missile (TLAM) គឺជាមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ប្រើបានគ្រប់កាលៈទេសៈរបស់អាមេរិកដែលបំពាក់នឹងយន្តហោះចម្បាំង និងនាវាមុជទឹក ដោយសារតែភាពច្បាស់លាស់ក្នុងការវាយប្រហារគោលដៅរបស់វា ទើបប្រទេសអ៊ុយក្រែន ចង់បានដើម្បីទុកប្រយុទ្ធនឹងរុស្ស៊ី៕

ដោយ៖ ពេជ្រ