ការហៅទូរស័ព្ទរវាងលោកពូទីន និងលោកត្រាំ បង្ហាញពីការស្ដារឡើងវិញនៃទំនាក់ទំនងរុស្ស៊ី-អាមេរិក

ការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ បង្ហាញពីការស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ។ នេះបើតាមសារព័ត៌មាន Newsweek ។

យោងតាមរបាយការណ៍ បានបន្ថែមថា ការសន្ទនារវាងលោក ត្រាំ និងលោកពូទីន ហាក់ដូចជាឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍ទៅវិញទៅមកក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលធ្លាក់ចុះ ក្នុងអំឡុងពេលជម្លោះនៅអ៊ុយក្រែន។  

ការសន្ទនារវាងមេដឹកនាំអាមេរិក និងរុស្ស៊ីនេះ បានកើតឡើង ២ ថ្ងៃ បន្ទាប់ពីការហៅទូរស័ព្ទជាលើកដំបូងរបស់លោក ពូទីន ជាមួយប្រធានាធិបតីបារាំង Emmanuel Macron ក្នុងរយៈពេលជិត ៣ ឆ្នាំ ។

គួរបញ្ជាក់ថា កិច្ចសន្ទនារវាងលោក ត្រាំ និងលោកពូទីន មានរយៈពេលមួយម៉ោង ខណៈលទ្ធផលនៃការជជែកនេះ មិនត្រូវបានប្រកាស ឬលម្អិតនៅឡើយទេ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment