ក្រុមអ្នកជំនាញការអាដហុក នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ចុះពិនិត្យការងារជួសជុល និងអភិរក្ស នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ICC-Angkor/Sambor Prei Kuk) អមដំណើរដោយ ឯកឧត្ដម ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក និងអ្នកជំនាញ បានចុះពិនិត្យការងារជួសជុល និងអភិរក្ស តាមការដ្ឋានជួសជុល នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានដូចជា ក្រុមប្រាសាទយាយព័ន្ធ(S1, S2) ក្រុមប្រាសាទតោ(C1, C12, C13) ប្រាសាទបុះរាម(N24) ប្រាសាទក្បាលជ្រូក(N20-3) ប្រាសាទN19 និងប្រាសាទត្រពាំងរពាក់(Y)។ ការចុះពិនិត្យនេះ​ធ្វើឡើងដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលតាមការដ្ឋាននីមួយៗ ក្នុងនោះ ក្រុមអ្នកជំនាញការអាដហុក បានផ្តល់អនុសាសន៍សំខាន់ៗសម្រាប់កិច្ចការងារកំពុងអនុវត្ត និងការងារត្រៀមធ្វើនៅពេលអនាគត៕

Written by 

Related posts

Leave a Comment