ស្រុកកំណើតពណ៌ខៀវ ក្បាលម៉ាស៊ីនពណ៌ខៀវ ឃ្លាំងស្បៀងពណ៌ខៀវ   …   សមុទ្រនៅក្នុងកែវភ្នែករបស់លោក Xi Jinping

ទេសភាពសមុទ្ររបស់ប្រទេសចិនមានភាពចម្រុះសម្បូរបែប បណ្តោយឆ្នេរសមុទ្ររបស់ប្រទេសចិនមានដល់ទៅ ៣ម៉ឺន ២ពាន់គីឡូម៉ែត្រ  ចំណែកទំហំផ្ទៃសមុទ្រដែលចិនគ្រប់គ្រងមានដល់ទៅ ៣ លានគីឡូម៉ែត្រការ៉េ។ ពីបុរាណដល់បច្ចុប្បន្ន  រាល់សកម្មភាពដែលប្រទេសចិនបានធ្វើទាំងកសិកម្ម ការនេសាទ ការប្រមាញ់  ការធ្វើពាណិជ្ជកម្ម  គមនាគមន៍ និងអរិយធម៌ជាដើម សុទ្ធតែពាក់ព័ន្ធនឹងសមុទ្រ។

មនុស្សជាតិនិងសមុទ្រមិនអាចកាត់ផ្ដាច់ចេញពីគ្នាបានឡើយ។ លោក Xi Jinping មេដឹកនាំកំពូលចិនបានលើកឡើងថា ៖ «  សមុទ្របានបង្កើតជីវិត តភ្ជាប់ពិភពលោក ហើយជំរុញការអភិវឌ្ឍ »  « យើងត្រូវយកចិត្តទុកដាក់ចំពោះសមុទ្រដូចជាថ្នាក់ថ្នមជីវិតអីចឹងដែរ  »  « ដើម្បីបន្សុលទុកនូវសមុទ្រថ្លានិងផ្ទៃមេឃពណ៌ខៀវឱ្យកូនចៅជំនាន់ក្រោយៗទៀត » ។

 សមុទ្រជាគោលដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។  លោក Xi Jinping បានសម្គាល់ឃើញថា ការអភិវឌ្ឍនិងអភិរក្សសមុទ្រត្រូវដើរទន្ទឹមគ្នា  ធ្វើឱ្យការអភិរក្សយ៉ាងល្អគាំទ្រការអភិវឌ្ឍគុណភាពខ្ពស់ជានិរន្តរភាព។  មិនថាធ្វើការតាមមូលដ្ឋានឬនៅមជ្ឈិមបក្សនិងរដ្ឋ លោកតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិរក្សធនធានសមុទ្រ ។

លោក Xi Jinping ធ្លាប់ចុះពិនិត្យតាមក្រុងស្រុកនិងសង្កាត់ចំនួនរាប់សិបកន្លែងដែលនៅជាប់នឹងសមុទ្រ។ កាលនោះលោកបានសម្គាល់ឃើញហើយថា  ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ មិនត្រូវលះបង់បរិស្ថានអេកូឡូស៊ីរបស់សមុទ្រជាដាច់ខាត  ។

ចាប់ពីយុគសម័យថ្មីមក  ប្រទេសចិនបានខិតខំកសាងសមត្ថភាពប្រើប្រាស់ធនធានសមុទ្រគ្រប់បែបយ៉ាង ដើម្បីបម្រើតម្រូវការនៃវិស័យផ្គត់ផ្គង់ថាមពល អាហារ និងទឹកសាប ត្រួសត្រាយនូវឧស្សាហកម្មថាមពលស្អាត បានជួយឱ្យខ្យល់លើសមុទ្របក់បំភ្លឺអំពូលនៅលើដីគោក  ធ្វើឱ្យទឹកប្រៃក្លាយជាទឹកសាប ត្រីសមុទ្រគុណភាពល្អដាក់នៅលើតុបាយ។

     ប្រទេសចិនបានរៀបចំនិងកសាងឡើងវិញចំពោះបណ្តោយឆ្នេរសមុទ្រប្រវែង២ពាន់គីឡូម៉ែត្រ និងដីសើមទំហំ៤ ម៉ឺនហិកតា,

      ទំហំផលិតជលសរុបនៃសមុទ្រប្រចាំឆ្នាំជិតដល់ ១០ទ្រីលានយាន់ប្រាក់ចិន,

     បានកសាងឃ្លាំងអភិរក្សធនធានជីវសាស្ត្រសមុទ្រដ៏ធំបំផុតលើពិភពលោក  ,

     ដាក់ឱ្យប្រើប្រាស់នូវនាវាខួងយកប្រេងកាតពីសមុទ្រជ្រៅឈ្មោះ Mengxiang  និងយានផ្ទុកមនុស្សជ្រមុជទឹកសមុទ្រជ្រៅឈ្មោះ Jiaolong និង Fendouzhe ។ល។   ដែលបានបង្ហាញពីសមត្ថភាពសិក្សាស្រាវជ្រាវនិងផលិតក្នុងវិស័យវិទ្យាសាស្ត្រជឿនលឿនពាក់ព័ន្ធនឹងសមុទ្ររបស់ប្រទេសចិន។

       «   យកចិត្តទុកដាក់ចំពោះសមុទ្រដូចជាថ្នាក់ថ្នមជីវិតអីចឹងដែរ»  យើងក្រសោបពណ៌ខៀវដ៏ធំល្វឹងល្វើយ ខណៈពេលដែលក៏កំពុងឱបក្រសោបអនាគតផងដែរ៕

Written by 

Related posts

Leave a Comment