គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍បណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះ អ្នកជំនាញទេសចរណ៍ និងម្ចាស់អាជីវកម្មទេសចរណ៍សរុបចំនួន ៩៦៦នាក់ ត្រឹមឆមាសទី១ ឆ្នាំ២០២៥

តាមរយៈលទ្ធផលបូកសរុបកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការស្វីសខន់ថាក់ និងដៃគូរពាក់ព័ន្ធបានធ្វើការបណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះ អ្នកជំនាញទេសចរណ៍ អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មទេសចរណ៍សរុបចំនួន ៩៦៦នាក់នៅត្រឹមឆមាសទី១ ឆ្នាំ២០២៥។

កម្មវិធីបណ្តុះបណ្តាល ហូកា នេះអនុវត្តដោយមន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោងចំនួន ១២ខេត្តរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគីរី មណ្ឌលគីរី កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ លើជំនាញអាទិភាពរួមមាន៖ ការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ចុងភៅ ឆុងកាហ្វេ មគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ គ្រូបង្រៀន និងអ្នកវាយតម្លៃ ហូកា។

Written by 

Related posts

Leave a Comment