វិមានក្រឹមឡាំង៖ ត្រាំ ឡើងកាន់អំណាច ៥ខែហើយ តែសង្គ្រាមនៅអ៊ុយក្រែនមិនរលត់

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ កាលពីថ្ងៃអាទិត្យថា ល្បឿននៃកិច្ចចរចាដើម្បីដោះស្រាយសង្គ្រាមនៅអ៊ុយក្រែន គឺអាស្រ័យលើជំហររបស់ទីក្រុងគៀវ រួមទាំងប្រសិទ្ធភាពនៃការសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក ក៏ដូចជាស្ថានភាពសមរភូមិផងដែរ។

លោក បានលើកឡើងថា ៥ ខែ នៅក្នុងអាណត្តិរបស់លោកប្រធានាធិបតី Donald Trump មិនមានភាពច្បាស់លាស់ណាមួយ ដើម្បីឈានទៅរកការបញ្ចប់សង្គ្រាមដែលរុស្ស៊ី ចាប់ផ្តើមក្នុងប្រទេសអ៊ុយក្រែននៅឡើយទេ បើទោះបីជាលោក ថាអាចពន្លត់វានៅថ្ងៃណាក៏បានក៏ដោយ។

ទន្ទឹមនោះ លោក Peskov បានបន្ថែមថា វាអាស្រ័យទៅលើថាតើកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលរបស់ទីក្រុងវ៉ាស៊ីនតោន បន្តមានប្រសិទ្ធភាពប៉ុណ្ណា ហើយថាស្ថានភាពនៅសមរភូមិ ក៏ជាកត្តាមួយផ្សេងទៀតដែរ។

លោក Peskov មិន​បាន​បញ្ជាក់​លម្អិត​អំពី​អ្វី​ដែល​ក្រុង​ម៉ូស្គូ​រំពឹង​ពី​ក្រុង​វ៉ាស៊ីនតោន ឬ​ក្រុង​គៀវ​ទេ។ ទីក្រុងមូស្គូ បាននឹងកំពុងទាមទារឱ្យអ៊ុយក្រែនប្រគល់ទឹកដីបន្ថែមទៀត និងបោះបង់ការគាំទ្រផ្នែកយោធារបស់លោកខាងលិច ខណលក្ខខណ្ឌនេះ ក្រុងគៀវ ប្រកាសមិនអាចទទួលយកបាន។

គួរបញ្ជាក់ថា កន្លងមក មានការសម្របសម្រួលរវាងភាគីទាំង ២ ដើម្បីឈានដល់ការបញ្ចប់សង្គ្រាមផងដែរ ប៉ុន្តែលក្ខខណ្ឌដែលដាក់ចេញសុទ្ធតែមិនមានការយល់ស្របរៀងៗខ្លួន ទើបភ្លើងសង្គ្រាមបន្តអូសបន្លាយ៕

ដោយ៖ ពេជ្រ                        

Written by 

Related posts

Leave a Comment