រដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi បាននិយាយថា អាជ្ញាធរអ៊ីរ៉ង់ នឹងកែសម្រួលគោលនយោបាយការបរទេសនាពេលអនាគត ដោយគិតគូរពីជំហររបស់ប្រទេសទាំងអស់ក្នុងអំឡុងពេលជម្លោះរបស់ទីក្រុងតេអេរ៉ង់ជាមួយអ៊ីស្រាអែល។

អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់រូបនេះ បានលើកឡើង ក្នុងការផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ថា ការទូតក្រោយសង្គ្រាមនឹងមានភាពខុសគ្នា ហើយវិធីសាស្រ្តនៃអន្តរកម្មនឹងត្រូវកែសម្រួលស្របតាមអាកប្បកិរិយារបស់ប្រទេសផ្សេងទៀត ក្នុងអំឡុងពេលមានវិបត្តិ។
អ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ហើយតិចជាង ២៤ ម៉ោង ក្រោយមកក៏មានសងសឹក។ រយៈពេល ៩ ថ្ងៃ ក្រោយមកគឺនៅព្រឹកថ្ងៃទី ២២ ខែមិថុនា យន្តហោះចម្បាំងអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ៣ បង្កការភ្ញាក់ផ្អើល ខណៈមិនមានអ្នកស្លាប់ ឬខូចខាតអ្វីគួរឲ្យកត់សម្គាល់ នោះទេ ។
កាលពីថ្ងៃទី២៤ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់ យល់ព្រមលើបទឈប់បាញ់ទាំងស្រុង។ អាជ្ញាធរអ៊ីស្រាអែល បានបញ្ជាក់ថា ពួកគេទទួលយកសំណើរបស់អាមេរិក ដរាបណាភាគីអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារ៕

ដោយ៖ ពេជ្រ