អ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធរបាយការណ៍ដែលថា ខ្លួនគ្រោងនឹងបន្តកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ហើយចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ពីការវាយប្រហារដ៏មានសក្ដានុពល ។

ជម្លោះដ៏ធ្ងន់ធ្ងរបំផុតរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានធ្វើឱ្យកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ត្រូវលុបចោល ប៉ុន្តែលោកប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងធ្វើការពិភាក្សាជាមួយទីក្រុងតេអេរ៉ង់ នៅសប្តាហ៍ក្រោយ។
ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានកិច្ចព្រមព្រៀង ការរៀបចំ ឬការសន្ទនាណាមួយត្រូវបានធ្វើឡើង ដើម្បីចាប់ផ្តើមការចរចានុយក្លេអ៊ែរថ្មីនោះទេ។ មិនទាន់មានផែនការណាមួយត្រូវបានកំណត់នៅឡើយទេ ។

ការបដិសេធរបស់លោក Araghchi បានកើតឡើងនៅពេលដែលសមាជិកសភាអ៊ីរ៉ង់អនុម័តច្បាប់ចងកិច្ចសហប្រតិបត្តិការជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរនៃអង្គការសហប្រជាជាតិ និងបន្ទាប់ពីមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ចោទប្រកាន់លោក Trump ពីការបំផ្លើសផលប៉ះពាល់នៃការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរ ៕

ដោយ៖ ពេជ្រ