តម្លៃ​ប្រេង​សាំង សកលធ្លាក់​ចុះ​យ៉ាងគំហុក ក្រោយ ត្រាំ ប្រកាសបទឈប់បាញ់នៅមជ្ឈិមបូព៌ាភ្លាម

តម្លៃប្រេងសាំង បានធ្លាក់ចុះ នៅថ្ងៃអង្គារនេះ ដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាងមួយសប្តាហ៍ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសពីបទឈប់បាញ់ដែលលោក អះអាងថាព្រមព្រៀងគ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ។

ប្រេងឆៅរបស់ Brent បានធ្លាក់ចុះ ២.៦៩ ដុល្លារ ឬ ៣.៧៦ ភាគរយ ស្មើនឹង ៦៨.៧៩ ដុល្លារ ក្នុងមួយបារ៉ែល។ ប្រេងឆៅ West Texas Intermediate របស់អាមេរិក បានធ្លាក់ចុះ ២.៧ ដុល្លារ ឬ ៣.៩៤ ភាគរយ ស្មើនឹង ៦៥.៤៦ ដុល្លារ ក្នុងមួយបារ៉ែល។

លោក ត្រាំ ប្រកាស កាលពីថ្ងៃចន្ទថា អ៊ីស្រាអែល និងអ៊ីរ៉ង់ បានយល់ព្រមទាំងស្រុងលើបទឈប់បាញ់មួយ ខណពេលដែលរដ្ឋមន្ត្រីការបរទេសក្រុងតេហេរ៉ង់ បដិសេដមិនយល់ព្រមលើកិច្ចព្រមព្រៀងនេះ តែថានឹងអនុវយ្តន៍តាមបើអ៊ីស្រាអែល បញ្ឈប់ដូចគ្នា៕

ដោយ៖ ពេជ្រ            

Written by 

Related posts

Leave a Comment