លោក អ៊ុំ រាត្រី  ចូលរួមអបអរសាទរខួបទី១៨ នៃទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ ២០២៥

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៥ នេះ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធាន កិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ លោកឧត្តម សេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធាន អតីតៈយុទ្ធជកម្ពុជាខេត្តបន្ទាយមានជ័យ   លោក ឃួន វុទ្ធី ប្រធានមន្ទីរ អតីតៈយុទ្ធជកម្ពុជាខេត្តបន្ទាយមានជ័យ ប្រធានមន្ទីរ និងអតីតៈយុទ្ធជន ជាង២០០នាក់បានចូលរួម ក្នុងអបអរសាទរខួបទី១៨ នៃទិវាអតីតយុទ្ធជនកម្ពុជា។

លោកឧត្តម សេនីយ៍ ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ក្នុងពិធីនោះដែរថា កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតៈនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន អតីតយុទ្ធជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លោកទាំង២តែងតែយកចិត្តទុកដាក់ ដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ គិតគូរអំពីសុខទុក្ខ របស់អតីតយុទ្ធជនកម្ពុជា និងតែងតែណែនាំដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ត្រូវតែទទួលខុសត្រូវ និងយកចិត្តទុកដាក់គិតគូរ គ្រប់បែបយ៉ាងដល់អតីតយុទ្ធជន។

លោកឧត្តម សេនីយ៍ ទោ សិទ្ធិ ឡោះ បានបន្តទៀតថា ការជួបជុំគ្នានេះ គឺធ្វើឡើងដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងការជួបប្រាស្រ័យទាក់ទងសួរសុខទុក្ខគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាលឲ្យកាន់តែស៊ីជម្រៅ មួយកម្រិតថែមទៀតរវាងក្រុមការងារសហគមន៍អតីតយុទ្ធជន ជាមួយនឹងបងប្អូនអតីតយុទ្ធជន បានយល់កាន់តែច្បាស់អំពីទុក្ខលំបាក និងសេចក្តីត្រូវការរបស់បងប្អូន អតីតយុទ្ធជន ក៏ដូចជាការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំ ចូលរួមដោះស្រាយជាបន្តបន្ទាប់ និងធ្វើសកម្មភាពបម្រើបងប្អូនអតីតយុទ្ធជនពីសំណាក់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យផងដែរ។

លោក អ៊ុ រាត្រីបាន បានអានសារលិខិតរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្ររាជាណាចក្រកម្ពុជាថា  ថ្ងៃទី ២១ ខែ មិថុនា គឺជាថ្ងៃ ប្រារព្វខួបលើកទី ១៨ អតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដើម្បីរំលឹកដល់គំរូ វីរភាព ដ៏មោះមុត និងគុណបំណាច់ដ៏ធំធេង របស់វីរៈយុទ្ធជន យុទ្ធនារី នៃកងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ដែលបានធ្វើពលីកម្មយ៉ាងអង្គអាច ក្លាហាន  បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាទីស្នេហានៃយើង។

លោក អ៊ុ រាត្រី ថ្លែងអំណគុណដល់ ក្រុមការងារសហគមន៍តីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានរួមចំណែកជួយចាត់ចែងការងារ មើលការខុសត្រូវ និងយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនកន្លងមក បានថ្លែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងដឹងគុណចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់កន្លងមក ក្នុង ការតស៊ូ លះបង់ ធ្វើពលីកម្មយ៉ាងលំបាកលំបិន នាំមកនូវសន្តិភាព ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម ដើម្បីរំដោះប្រជាជន និងប្រទេសជាតិ ចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់ប្រទេសជាតិមានសុខសន្តិភាពដូចសព្វថ្ងៃ ជាពិសេសទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ប៉ុលពតវិលមកគ្របដណ្តប់លើមាតុភូមិកម្ពុជាជាថ្មីទៀត។

លោក អ៊ុ រាត្រី បានបញ្ជាក់ បន្ថែមថា ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនទាំងអស់ ត្រូវបន្តធ្វើនូវអំពើល្អ និងត្រូវបន្តការចុះសួរសុខទុក្ខដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ដោះស្រាយរាល់ទុក្ខលំបាកពួកគាត់ ពេលមានបញ្ហាឲ្យទាន់ពេលវេលា។

ក្នុងឱកាសនេះលោក អ៊ុ រាត្រី ក៏បានឧបត្ថម្ភនូវថវិកាមួយ ក្នុងនោះមានអអង្ករ ២៥គក   ទឹកត្រី ១យួរ  ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ  មី ១កេស និង ថវិកា ៥០,០០០រៀល ជូនបងប្អូនអតីតយុទ្ធជន ចំនួនប្រដែលជិត២០០នាក់ផងដែរ៕

Written by 

Related posts

Leave a Comment